Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យលើ ការស្នើលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនិតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ របស់គម្រោងវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចូលរួមប្រជុំពិនិត្យ លើការស្នើលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនិតិវិធី និងការសម្របសម្រួល ដោះស្រាយវិវាទ របស់គម្រោងវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ។

ជាលទ្ធផល អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនិតិវិធី ដល់គម្រោងចំនួន១៧ ដែលមានទុនវិនិយោគប៉ាន់ស្មាន ប្រមាណ ២៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៧៨០កន្លែង។ក្នុងចំណោមគម្រោងទាំង១៧ ក្នុងនោះក៏មានគម្រោងសាងសង់សាខាសាកលវិទ្យាល័យ និងមន្ទីរពេទ្យមួយគម្រោងផងដែរ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4