Cambodia
ព័ត៌មានលំអិត

Image
«ថ្នាក់ដឹកនាំ ត្រូវពិនិត្យជាប់ជាប្រចាំសមិទ្ធផលការងារ ដើម្បីវាយតម្លៃ វឌ្ឍនភាព និងរៀបចំផែនការយុទ្ធសាស្រ្តបន្ត រយៈពេលខ្លី និងវែង និងផែនការឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែមានប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព» ប្រសាសន៍ក្រើនរំលឹករបស់រដ្ឋមន្រ្តីសុខាភិបាល។
ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងណែនាំក្នុងការរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាពក្នុងអង្គភាពបន្ថែមទៀត។ 

ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់អំពីធនធានមនុស្សក្នុងអង្គភាព ដែលជាចំណែកដ៏សំខាន់ ជួយបង្កើនសមិទ្ធផលការងារ ឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ នាំមកភាពចម្រើននៅក្នុងអង្គភាព ដោយឈរលើមូលដ្ឋានគុណភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព និងបុគ្គលិកទាំងអស់ ត្រូវជួយគ្នា សហការគ្នា ប្រឹងប្រែងរួមគ្នា ដោះស្រាយបញ្ហារួមគ្នា រកវិធីសាស្រ្ត ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងក្របខណ្ឌការងាររបស់ខ្លួន។ 

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកនូវអនុសាសន៍ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ថ្នាក់ដឹកនាំនិងប្រធានអង្គភាពនីមួយៗ ដើម្បីយកទៅពង្រឹង និងអភិវឌ្ឍអង្គភាពខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា អ្នកដឹកនាំអង្គភាពគ្រប់រូប ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្តោតលើគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាពការងារ និងចេះរៀបចំគម្រោង ដើម្បីអនុវត្តការងារឱ្យចំគោលដៅដែលយើងចង់បាន និងស្របទៅតាមគោលនយោបាយរបស់ក្រសួង និងប្រមុខរាជរដ្ឋាភិបាល។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមព្រំដែន និងសូមលើកទឹកចិត្តក្នុងការបន្តយកចិត្តទុកដាក់បម្រើសេវាថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពដល់ប្រជាពលរដ្ឋនៅតាមព្រំដែន ដែលជួបការលំបាកក្នុងស្ថានភាពអាចកើតមានឡើងជាយថាហេតុណាមួយ។  ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ Zoom ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33