កិច្ចប្រជុំប្រចាំខែ របស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល
ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ ព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល(គ.ថ.ព.វ.ជ.) បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធវីដេអូ ZOOM។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗ និងកំណត់ទិសដៅការងារបន្ត។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន គ.ថ.ព.វ.ជ. ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ុ សាម៉ុល អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យជាតិ គណៈគ្រូពេទ្យកម្ពុជា និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។