Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងាររវាងក្រសួងសុខាភិបាល និងប្រតិភូតំណាង Guagnxi Medical Products Administration នៃសាធារណ:រដ្ឋប្រជាមានិតចិន
ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបប្រតិភូតំណាង Guagnxi Medical Products Administration នៃសាធារណ:រដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។ 

ក្នុងជំនួបនេះ បានជំរុញឱ្យមានការសហការធ្វើការស្រាវជ្រាវរួមគ្នាអំពីគុណភាពនៃសមាសធាតុផ្សំឱសថបុរាណ និងគាំទ្រការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ទាក់ទងនឹងវិស័យវេជ្ជសាស្ត្របុរាណ ព្រមទាំង មានការសហការទ្វេរភាគីស៊ីជម្រៅអំពីការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ទៅវិញទៅមកក្នុងវិស័យវេជ្ជសាស្រ្តបុរាណផងដែរ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម រដ្ឋលេខាធិការក្រសួងសុខាភិបាល មន្រ្តីបច្ចេកទេសនៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10