រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមប្រជុំចង្អៀតអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៥។
ជាលទ្ធផល អង្គប្រជុំបានសម្រេចអនុម័តលើទម្រង់ និងខ្លឹមសារ នៃសេចក្តីព្រាងច្បាប់ទាំង៥ ដូចខាងក្រោម៖
១. សេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន
២. សេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងអាស៊ាន ស្តីពីបន្លាស់ទីរូបវន្តបុគ្គល
៣. សេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន
៤. សេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្រ្តាលី-នូវែលសេឡង់
៥.សេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។