Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភ្សា ស្តីពីការប៉ាន់ស្មានបន្ទុកជំងឺរបេង នៅកម្ពុជា សម្រាប់ឆ្នាំ ២០២៤ ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ឆ្នាំ២០២៣
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់ អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមដឹកនាំកិច្ចប្រជុំពិភ្សា លើការប៉ាន់ស្មាននូវបន្ទុកជំងឺរបេង នៅកម្ពុជា ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ឆ្នាំ២០២៣ (Meeting on Estimation of TB Burden in Cambodia for 2024  based on 3rd Prevalence Survey Result)។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យមើលសេចក្តីព្រាង នៃតួលេខប៉ាន់ស្មាន  អត្រាកើតជំងឺរបេងថ្មី (អត្រាអាំងស៊ីដង់) និង អត្រាស្លាប់ដោយសារជំងឺរបេង នៅកម្ពុជា សម្រាប់ឆ្នាំ ២០២៤ ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេង លើកទី៣ ឆ្នាំ២០២៣ និងពិនិត្យមើលឡើងវិញនូវការប៉ាន់ស្មានជាថ្មីនូវនិន្នាការអេពីដេមីសាស្ត្រ នៃជំងឺរបេង នៅកម្ពុជា ពិសេសខ្សែកោង នៃអត្រាអាំងស៊ីដង់ និងអត្រាស្លាប់ នៃជំងឺរបេង ដោយគិតចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៤ ដើម្បីរៀបចំជាធាតុចូល សម្រាប់បញ្ចូលទៅក្នុងរបាយការណ៍សកលលោកស្តីពីជំងឺរបេង ឆ្នាំ២០២៥ (Global TB Report 2025) ដែលគ្រោងនឹងចេញផ្សាយដោយអង្គការសុខភាពពិភពលោក នាចុងឆ្នាំ ២០២៥ ខាងមុខនេះ។

កិច្ចប្រជុំនេះ រៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន ដោយមានកាសហការពី មន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោក និងមានការចូលរួមពី លោកវេជ្ជបណ្ឌិតតំណាងអ្នកជំនាញការបច្ចេកទេស នៃអង្គការសុខភាពពិភពលោកនៅកម្ពុជា លោកនាយក និងមន្ត្រីពាក់ព័ន្ធ នៃមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន និងអ្នកពាក់ព័ន្ធសរុបប្រមាណ ចំនួន ២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8