Cambodia
ព័ត៌មានលំអិត

Image
ការត្រៀមរៀបចំបណ្តាញអ៊ីនធឺណេតអត់ខ្សែ នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ការបំពេញតួនាទី និងភារកិច្ចរបស់មន្រ្តីក្រសួងសុខាភិបាល តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល
ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាលើបច្ចុប្បន្នភាព នៃការរៀបចំបណ្តាញអ៊ីនធឺណេតអត់ខ្សែ នៅទីស្តីការក្រសួងសុខាភិបាល និងលើកដំណោះស្រាយសមស្រប សម្រាប់រៀបចំបណ្តាញរួមដែលនឹងលើកកម្ពស់ប្រសិទ្ធភាពការងារ ក៏ដូចជាលើកកម្ពស់ការបំពេញតួនាទី និងភារកិច្ចរបស់បុគ្គលិក មន្រ្តីរាជការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រី ដែលជាតំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន នៃក្រសួសុខាភិបាល និងមន្រ្តីជំនាញផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8