កិច្ចប្រជុំ ៩ខែ ឆ្នាំ២០២៤ ស្តីពីការអនុវត្តសកម្មភាពការងាររបស់ក្រុមការងារការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស
ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃក្រុមការងារការពារជនរងគ្រោះ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចូលរួមកិច្ចប្រជុំ ៩ខែ ឆ្នាំ២០២៤ ស្តីពីការអនុវត្តសកម្មភាពការងាររបស់ក្រុមការងារការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃកិច្ចសហការ បញ្ហាប្រឈម និងលើកផែនការបន្តក្នុងគោលបំណងពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងក្រសួង ស្ថាប័ន អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអង្គការជាដៃគូរ សរុប ៨៩រូប ស្រី២៦រូប។