Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួង ត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ បណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម
ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនត: រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដោយមន្ត្រីជំនាញ នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារពង្រាងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលខ្លឹមសារនៃសេចក្តីប្រកាសនោះ ពាក់ព័ន្ធគ្រប់វិស័យទាំងអស់ រួមទាំងវិស័យសុខាភិបាលផងដែរ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធសរុបចំនួន ៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8