Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ (ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគីរី)
ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយភាពចាំបាច់ក្នុងការតាមដានវឌ្ឍនភាពការងារ និងការត្រៀមលក្ខណ:ប្រជុំជាមួយខេត្តទាំង១៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមកម្រិតមណ្ឌលសុខភាព ក្នុងខេត្តចំនួន ១៣ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព។ 

កិច្ចប្រជុំ បានពិភាក្សាលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖

1) ការពង្រឹងការងារ ជាអាទិភាពសម្រាប់ខែកញ្ញា-ធ្នូ ឆ្នាំ២០២៥ របស់ខេត្តទាំង១៣

2) ការរៀបចំទម្រង់របាយការណ៍វឌ្ឍនភាព ៩ខែដេីមឆ្នាំ២០២៥ និងការត្រៀមលក្ខណ:រៀបចំប្រជុំជាមួយ ខេត្តទាំង ១៣ សម្រាប់ការរាយការណ៍របស់ខេត្ត

3) ពិភាក្សាលើការងារត្រៀមធ្វេីផែនការឆ្នាំ ២០២៦ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលជាថ្នាក់ដឹកនាំនៃក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តទាំង១៣។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8