Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសិក្ខាសាលា ស្តីពីការគ្រប់គ្រង និងការចាត់ចែងហិរញ្ញវត្ថុលើការប្រើប្រាស់ម៉ាស៊ីនផលិតអុកស៊ីសែន
ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តកំពត៖ ថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការគ្រប់គ្រង និងការចាត់ចែងហិរញ្ញវត្ថុលើការប្រើប្រាស់ម៉ាស៊ីនផលិតអុកស៊ីសែន។

គោលបំណងនៃ ការរៀបចំសិក្ខាសាលានេះ ដើម្បីពង្រឹង និងចាត់ចែងការប្រើប្រាស់ម៉ាស៊ីនផលិតអុកស៊ីសែនឱ្យអស់លទ្ធភាព និងទទួលបានទិន្នផលខ្ពស់ និងធានានិរន្តភាពហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ម៉ាស៊ីនឱ្យបានយូរអង្វែង ជាពិសេសធានាបាននូវការផលិតអុកស៊ីសែនដែលមានគុណភាពផ្នែកវេជ្ជសាស្ត្រ និងការអនុវត្តគំរូ Hub and Spokes ។

ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលា ត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព គុណភាព និងសុវត្ថិភាព តាមរយៈការផ្តល់សេវាសុខាភិបាល ឱ្យកាន់តែប្រសើរ និង មានគុណភាពខ្ពស់ ដោយពង្រឹងគ្រប់ជំនាញរួមមានការបម្រើសេវាជូនប្រជាជន ការពង្រឹងបច្ចេកទេស ទៅតាមជំនាញ ការធ្វើបដិសណ្ឋកិច្ច និងការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានរយៈពេល ២ថ្ងៃ និងមានសមាសភាពចូលរួមសរុបចំនួន ៣២រូប ដែលអញ្ជើញមកពីនាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ចំនួន១៤។

Image 1
Image 2
Image 3
Image 4
Image 5
Image 6