ទីក្រុងហ្សាកាតា៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ចសិក្សា The Program Accreditation។
ការចុះទស្សនកិច្ចនេះ ក្នុងបំណងសិក្សា និងស្វែងយល់ពីការវាយតម្លៃ ទទួលស្គាល់កម្មវិធីបណ្ដុះបណ្ដាល ក្នុងវិស័យសុខាភិបាល កម្រិតជាតិ និងអន្តរជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូ ក៏បានជួបពិភាក្សាជាមួយភាគឥណ្ឌូនេស៊ី ក្នុងនោះមានស្ថាប័ន IAAHEH (LAM-PTKes) សាកលវិទ្យាល័យ Universitas Indonesia និងសាកលវិទ្យាល័យ STIK Sint Carolus ព្រមទាំងមន្ទីរពេទ្យរបស់សាកលវិទ្យាល័យ ព្រមទាំងទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កិច្ចការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល។
ក្នុងនោះដែរ ប្រតិភូអមដំណើររួមមាន លោកស្រីសាស្រ្តាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងសហការី ព្រមទាំងតំណាងអង្គការ GIZ សរុបចំនួន៧រូប។