Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រក្រោយការបណ្តុះបណ្តាលសេវាសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺនៅតាមមន្ទីរពេទ្យស្រុក និងខេត្ត
ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តកំពត៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្តដា អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារគ្រូបង្គោលថ្នាក់ជាតិចុះអភិបាលគាំទ្រនៅមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី-ហ៊ុនសែនកោះស្លា និងមន្ទីរពេទ្យបង្អែកអង្គរជ័យ។

ការចុះអភិបាលគាំទ្រផ្តោតទៅលើប្រព័ន្ធបញ្ជូនរួមមាន៖

១) ត្រួតពិនិត្យនីតិវិធីនៃការបញ្ជូនអ្នកជំងឺ

២) បង្កើនការទំនាក់ទំនងក្នុងប្រព័ន្ធបញ្ជូន រវាងមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលា

៣) ការគ្រប់គ្រង និងថែទាំរថយន្តគិលានសង្គ្រោះ ត្រូវត្រួតពិនិត្យជាប្រចាំដោយត្រូវបង្កើត Logbook សម្រាប់រថយន្តគិលានសង្រ្គោះ ដើម្បីកត់ត្រា និងត្រូវមានរបាយការណ៍ប្រចាំខែសម្រាប់ការបញ្ជូន  

៤) ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកពាក់ពន្ធ័ដទៃទៀតត្រូវត្រួតពិនិត្យពីសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ និងឱសថជាប់ជាប្រចាំ

៥) បណ្តុះបណ្តាលធនធានមនុស្ស ក្នុងផ្នែកសង្រ្គោះបន្ទាន់ និងក្រុមរថយន្តគិលានសង្រ្គោះដោយត្រូវបណ្តុះបណ្តាលជាប់ជាបន្ត ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព នៃការអនុវត្តការងារឱ្យចំគោលដៅ

៦) ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានថ្មីៗ ជាពិសេសចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺក្នុងសហគមន៍ ដើម្បីអន្តរាគមន៍ទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19