រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំឆ្នាំ២០២៥ របស់ គ.ជ.ក.ប ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ក.ប តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប»។
អង្គប្រជុំបានពិនិត្យរបាយការណ៍វឌ្ឍនភាព របស់គណកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងលេខាធិការដ្ឋាន នាពេលកន្លងមក រកមើលកត្តាប្រឈម ដំណោះស្រាយ និងផែនការសកម្មភាពការងារ នាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ អ្នកដែលជាប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។
អង្គប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក គ.ជ.ក.ប ឯកឧត្តមប្រធាន និងក្រុមលេខាធិការដ្ឋានរបស់ គ.ជ.ក.ប។