រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកអធិការកិច្ច បានដឹកនាំក្រុមការងារ តំណាងក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សាការងារ ជាមួយប្រតិភូនៃក្រសួងអធិការកិច្ច ដឹកនាំដោយ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច។
កិច្ចប្រជុំនេះ ពិភាក្សាអំពីការចុះធ្វើអធិការកិច្ចលើ ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំសំណង់ ក្នុងការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅក្រសួងសុខាភិបាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពនានា ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។