Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ
ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអនុវត្តការងាររបស់កម្មវិធីជាតិអាហារូបត្ថម្ភ។

គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដាននូវវឌ្ឍនភាពនៃការអនុវត្តការងារស្នូលរបស់កម្មវិធីជាតិអាហារូបត្ថម្ភ និងកិច្ចការងារផ្សេងៗ ដែលគាំទ្រដោយគម្រោងអាហារូបត្ថម្ភ ព្រមទាំងអង្កការដៃគូអភិវឌ្ឍន៍នានា និងបាន ពិភាក្សា៖

១. ការអនុវត្តកិច្ចការជាមួយវិទ្យាស្ថានអាស៊ី ទាក់ទងនឹងការផលិតកញ្ចប់បណ្ដុះបណ្ដាល ស្ដីពីការផ្ដល់ប្រឹក្សាអន្តរបុគ្គលអាហារូបត្ថម្ភមាតា ទារក និងកុមារដោយផ្អែកលើផែនការ និងកុងត្រា

២. ការអនុវត្តកិច្ចការជាមួយ អង្គការ Hurredo ដោយផ្អែកលើផែនការ និងកុងត្រាទាក់ទងនឹងករណីសិក្សា One Stop Health Service

៣. ការអនុវត្តនូវការងារស្នូលរបស់កម្មវិធីជាតិអាហារូបត្ថម្ភ ជាពិសេសពន្លឿនការបញ្ចប់សេចក្ដីព្រាង គោលការណ៍ណែនាំស្ដីពីការផ្ដល់គ្រាប់ថ្នាំវីតាមីនចម្រុះ (MMS) គោលការណ៍ណែនាំស្ដីពីរបបអាហារសុខភាព និង គោលការណ៏ណែនាំជាតិ ស្តីពីការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ជាដើម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី ជា ម៉ារី ប្រធានកម្មវិធី និង ក្រុមការងារទាំងអស់នៃកម្មវិធីជាតិអាហារូបត្ថម្ភ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9