ខេត្តឧត្តរមានជ័យ ៖ ចាប់ថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះអភិបាលគាំទ្រ និងពិនិត្យមើលការផ្ដល់សេវាសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ។
នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យនៅតាមផ្នែកផ្ដល់សេវា ដូចជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកដទៃទៀតនៅក្នុងមន្ទីរពេទ្យ និងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ ក៏បានចូលសាកសួរសុខទុក្ខអ្នកជំងឺ ជាពិសេសវីរៈកងទ័ព ដែលមានបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
បេសកកម្មនេះ អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ និងថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត។