Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាស្វែងយល់ការអនុវត្តការងារ និងការគាំទ្ររបស់ស្ថានទូតអូស្រ្តាលីចំពោះវិស័យសុខាភិបាល
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Kirsty Harris ជំនាញការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៃស្ថានទូតអូស្ត្រាលី ។

កិច្ចពិភាក្សា បានផ្តោតសំខាន់លើ៖

-វឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២

-វឌ្ឍនភាពគន្លឹះរបស់វិស័យសុខាភិបាល រួមមាន ការងារប្រយុទ្ធនឹងជំងឺឆ្លង (ជំងឺរបង ជំងឺអេដស៍ ជំងឺគ្រុនចាញ់) ការងារប្រយុទ្ធនឹងជំងឺមិនឆ្លងជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកមាត់ស្បូន ការងារចាក់ថ្នាំបង្ការ ប្រព័ន្ធឌីជីថលសុខាភិបាល ការបំរែបំរួលអាកាសធាតុ កម្មវិធីមូលនិធិសមធម៌សុខាភិបាល ការគ្របដណ្តប់សុខភាពជាសកល និងការតាមដានការឆ្លងរាលដាននៃជំងឺកញ្ច្រិលនៅតាមព្រំដែន

-ពិភាក្សាអំពីសកម្មភាពអាទិភាពមួយចំនួនសម្រាប់ការអនុវត្តក្រោយបញ្ចប់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២

-ការគិតគូរអំពីជំនួយអាទិភាពរបស់ស្ថានទូតអូស្រ្តាលី ដើម្បីគាំទ្រសកម្មភាពអាទិភាពក្នុងវិស័យសុខាភិបាល នាពេលខាងមុខ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មន្ត្រីជំនាញក្រសួងសុខាភិបាល និងមន្ត្រីជំនាញស្ថានទូតអូស្រ្តាលី ។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8