រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការស្នើសុំរបស់អង្គការសុខភាពពិភពលោក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន PHC-BIF ជាមួយមន្ត្រីបច្ចេកទេសនៃ WHO នៅកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សាស្វែងរកការយល់ស្រប លើការជំរុញការដាក់ចេញនូវផែនការសកម្មភាពក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារថែទាំសុខភាពបឋមបែបជា PHC-BIF Demonstration sites ដោយមានរបៀបវារ:ចំនួន ៣ រួមមាន៖
១. ការធ្វើបទបង្ហាញ និងពិភាក្សា អំពីដំណើរការនៃការរៀបរៀងរួមគ្នា ដើម្បីបង្កើតនូវគំរូ នៃការរជំរុញង្កើនការថែទាំសុខភាពបឋម (PHC-BIF Demonstration Sites) និងជំហានបន្ទាប់
២. ការធ្វើបទបង្ហាញ អំពីបញ្ហានៃការថែទាំសុខភាពបឋម និងជម្ងឺមិនឆ្លង អនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល
៣. មតិបូកសរុប ទៅលើបទបង្ហាញ និងកិច្ចពិភាក្សាលើជំហានបន្ទាប់ ដើម្បីលើកកម្ពស់ ជំរុញបង្កើនបន្ថែមលើការរៀបចំឱ្យចេញជា គ្រោងការណ៍ (Scheme) សម្រាប់ ស្រុកប្រតិបត្តិ ក្នុងការអនុវត្តជំរុញបង្កើតការថែទាំសុខភាពបឋម ជាគំរូ (PHC-BIF Demonstration Sites)។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិកក្រុមលេខាធិការដ្ឋាន នៃក្រុមការងារអភិវឌ្ឍន៍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF Secretariat) តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងនាយកដ្ឋានក្រោមចំណុះ ព្រមទាំងមន្ត្រីអង្គការសុខភាពពិភពលោកនៅកម្ពុជា ។