Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសន្និសីទ លើកទី០៨ នៃសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងអាស៊ីប៉ាស៊ីហ្វិក APAID ២០២៥ ក្រោមប្រធានបទ «ការផ្សារភ្ជាប់បច្ចេកទេសវិទ្យាសាមញ្ញ ទៅនឹងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង»
ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសន្និសីទលើកទី០៨ នៃសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងអាស៊ីប៉ាស៊ីហ្វិក APAID ២០២៥ ក្រោមប្រធានបទស្តីពី «ការផ្សារភ្ជាប់បច្ចេកទេសវិទ្យាសាមញ្ញ ទៅនឹងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង» ដែលប្រារព្ធឡើងមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលសន្និសីទផ្សារទំនើបអ៊ីអនម៉ល មានជ័យ។

គោលបំណងនៃការរៀបចំសន្និសីទ ប្រារព្ធឡើង ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍយ៉ាងខ្លាំង ផ្នែកទន្តសាស្ត្រឌីជីថល និងការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ តាមបែបទំនើបកម្ម ក្នុងសតវត្សទី២១ និងដើម្បីលើកកម្ពស់ស្តង់ដារសមត្ថភាពវិជ្ជាជីវៈទន្តសាស្ត្រ លើផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងនៅកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិការ ដែលប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ខិតខំចូលរួមបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញបន្ត ជាប់ជាប្រចាំដើម្បី ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងក្លា ក្នុងការបម្រើសេវាព្យាបាលប្រកបដោយ គុណភាព សុវត្ថិភាព និងទទួលបានទំនុកចិត្តខ្ពស់ពីអ្នកជំងឺ។

ឯកឧត្តមទន្តបណ្ឌិតបានបញ្ជាក់បន្ថែមទៀត  ដោយសូមឱ្យទន្តពេទ្យទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និយាមវិជ្ជាជីវៈទន្តសាស្រ្ត ដែនកំណត់វិជ្ជាជីវៈ គោរពកាច្បាប់នៃការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ក្នុងប្រតិបត្តិការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចៀសវាងទទួលនូវការពិន័យ និងទោសទណ្ឌនានា។ 

សូមបញ្ជាក់ផងដែរថា សន្និសីទនេះ មានសមាសភាពចូលរួមពីក្រុមប្រឹក្សាគណៈទន្តពេទ្យកម្ពុជា តំណាង APAID សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា និងទន្តពេទ្យសមាគមដាំបង្គោលក្នុងឆ្អឹង សរុប ៣៥០រូប ព្រមទាំងមានការតាំងពិព័រណ៍ សម្ភារបរិក្ខារទន្តសាស្ត្រប្រមាណ ចំនួន ៤០ស្តង់ ព្រមទាំងមានប្រធានបទចំនួនប្រមាណ១៥ ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិដ៏ល្បីល្បាញជាច្រើនរូបផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17