រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារផ្នែកទេសចរណ៍ (ក្រុម "ខ") នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះ ជាជំនួបដ៏មានសារៈសំខាន់ នៃយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងឆ្លើយតបនឹងសំណូមពរនានា និងដាក់ចេញវិធានការគន្លឹះសំខាន់ៗសំដៅធានាភាពធន់ នៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើគោលការណ៍ រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមទេសចរណ៍ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។