Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួន ១១ ក្នុងខេត្តត្បូងឃ្មុំ
ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) បានចុះពិនិត្យស្ថានភាព មណ្ឌលសុខភាពចំនួន ១១កន្លែង ដើម្បីពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជា។ 

ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) បដិសណ្ឋារកិច្ចក្នុងការបម្រើសេវាថែទាំអ្នកជំងឺ

៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ និង

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។

សូមបញ្ជាក់ថាក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យ និងជំរុញការកែលម្អគុណភាពសេវាមណ្ឌលសុខភាពចំនួន ១១កន្លែងនៅក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះរួមមាន៖

- មណ្ឌលសុខភាព ទន្លេបិទ ជីរោទ៍២ មង់រៀវ និងមណ្ឌលសុខភាព ជីគរ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បូងឃ្មុំ។

- មណ្ឌលសុខភាព ប៉ឺស១ ប៉ឺស២ ប្រឆេះកណ្តាល ស្វាយឃ្លាំង និងមណ្ឌលសុខភាព ឈូក នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារ។

-មណ្ឌលសុខភាព សួង២ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសួង និងមណ្ឌលសុខភាព ស្រែស្ពៃ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអូររាំងឪ។

ក្នុងការចុះពិនិត្យនោះដែរ ក៏មានការចូលរួមសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ អនុប្រធានមន្ទីរសុខាភិបាល ប្រធាន និងអនុប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19