«១ឆ្នាំកន្លងទៅ ក្នុងអគារមណ្ឌលសុខភាពក្រាំងស្លា មានអនាម័យល្អ និងសកម្មភាពបម្រេីសេវាសុខភាពកើនឡើង។»
រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខមន្រ្តីនិងបុគ្គលិកសុខាភិបាល ដែលកំពុងបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ក្នុងឱកាសអញ្ជើញដាក់បិណ្ឌនៅខេត្តតាកែវ។
ក្នុងឱកាសចុះនេះ ឯកឧត្តមសាស្រ្តាចារ្យ បានសំដែងការកោតសរសើរ និងលើកទឹកចិត្តដល់សហភាតរៈទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត លើកិច្ចការការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋជិតឆ្ងាយ ពិសេសអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ បន្ថែមពីនេះ ត្រូវចូលរួមព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលប្រកបដោយគុណភាព ដោយឈរលើស្មារតីទទួលខុសត្រូវ និងខិតខំរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។
នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី សូមជូនពរដល់មន្រ្តី បុគ្គលិកនៅមណ្ឌលសុខភាពក្រាំងស្លា ក៏ដូចជានៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស សូមមានសុខភាពល្អបរិបូណ៍ សម្រេច បានជោគជ័យគ្រប់ភារកិច្ចការងារ និងសូមឱ្យការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងភាពរីករាយគ្រប់ទីកន្លែង។
តាកែវ៖ ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥