Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យគាំទ្រការសហការពិនិត្យសុខភាព និងព្យាបាលជូនវីរៈកងទ័ពជួរមុខ
ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងគាំទ្រការសហការពិនិត្យសុខភាព និងព្យាបាលជូនវីរៈកងទ័ពជួរមុខ រវាងបុគ្គលិកសុខាភិបាល នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខ្មែរ សូវៀត និងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ។

បេសកកម្មនេះ គឺនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ នៃខេត្តឧត្តរមានជ័យ មានចំនួន៤ទីតាំង៖ ទីតាំងស្នាក់ការកងពលលេខ៤(ទល់មុខប្រាសាទតាមាន់ ) ទីតាំងគិលានដ្ឋានតាមាន់ ទីតាំងគិលានដ្ឋានជួរមុខ នៃសឹករងខេត្ត ទីតាំងបញ្ជាការជួរមុខនៃកងពលលេខ៥ ទិសប្រាសាទតាក្របី ដែលទីតាំងនីមួយៗ មានក្រុមគ្រូពេទ្យពីមន្ទីរសុខាភិបាលខេត្តចំនួន ៣នាក់។ 

ឯកឧត្តមក៏បានចុះពិនិត្យនៅមន្ទីរពេទ្យខេត្ត  មណ្ឌលសុខភាពតាមាន់សែនជ័យ ដែលរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារសង្គ្រាមឈ្លានពានពីប្រទេសថៃ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11