Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ភាពជាអ្នកដឹកនាំដែលឆ្ពោះទៅរកការកំណត់គោលដៅខ្ពស់ គឺជាកម្លាំងជំរុញឲ្យមានការលូតលាស់»
ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣២៦១ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំយកព័ត៌មានត្រលប់ពីឥរស្សជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលគ្រប់កំរិត ក្នុងការកែលំអគុណភាពសេវា ពិសេសក្នុងពេល២ឆ្នាំកន្លងមក និងបានចូលរួមយ៉ាងមុះមុតក្នុងការបម្រើសេវាសុខាភិបាលក្នុងពេលប្រទេសជួបប្រទះនឹងការឈ្លានពានពីប្រទេសជិតខាង មកជម្រាបជូនមន្រ្តីសុខាភិបាលទាំងអស់។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តលើកយកចំនុចគន្លឹះ ២បន្ថែមទៀត នៅក្នុងចំនុចគន្លឹះ ទាំង៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader needs to be in action)។ ចំនុចគន្លឹះបន្ថែមទាំង២រួមមាន៖ (១)អ្នកដឹកនាំត្រូវធ្វើសកម្មភាព ដើម្បីសម្រេចគោលដៅដែលស្របទៅតម្រូវការចង់បានក្នុងភាពត្រឹមត្រូវរបស់ប្រជាជនភាគច្រើន(politically adapted) (២)អ្នកដឹកនាំត្រូវជាបន្តជំរុញក្រុមការងារឱ្យឆ្ពោះទៅសម្រេចបាននូវគោលដៅដែលខ្ពស់ជាងមុន (stimulating team to achieve higher goals)។

ក្រៅពីចំនុចគន្លឹះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យបានបន្តលើកយកទ្រឹស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការបង្ហាញពីមាគ៌ានៃការយល់ដឹងរបស់មនុស្សដែលមាន ២កម្រិត រួមមាន កំរិតទី១ ជាការយល់ដឹងដោយវេទនារម្មណ៍ និងកំរិតទី២ ជាការយល់ដឹងដោយវិចារណញ្ញាណ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែករូបមន្តសម្រាប់ការដឹកនាំដែលត្រូវចាប់ផ្តើមពី ការគិតត្រូវ ដើម្បីមើលឃើញត្រូវ និងសម្រេចចិត្តត្រូវដែលនឹងនាំការងារទៅរកភាពជោគជ័យនៅគ្រប់ពេលនិងបរិបទ។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះការចែករំលែកការដឹកនាំប្រព័ន្ធសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគីរី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31