Cambodia
ព័ត៌មានលំអិត

Image
ពិព័រណ៍អន្តរជាតិ វិស័យកសិកម្ម សុខាភិបាល ឧស្សាហកម្ម និងពាណិជ្ជកម្ម
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើក ពិព័រណ៍អន្តរជាតិក្រោមអធិបតីភាពឯកឧត្តម វ៉ា រុតសាន រដ្ឋលេខធិការក្រសួងពាណិជ្ជកម្ម នៅសាលពិព័រណ៍កោះពេជ្រ។

កម្មវិធីនេះ រៀបចំឡើងដើម្បីបង្កើនសហគ្រាសផលិតកម្មកម្ពុជា ប្រកបដោយគុណភាព បង្កើនការនាំចេញផលផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ផ្តល់ឱកាសដល់ពាណិជ្ជករចែករំលែកបទពិសោធន៍ និងកិច្ចសហការពាណិជ្ជកម្មផងដែរ។

សូមជម្រាបថា ពិព័រណ៍អន្តរជាតិនេះ មានស្តង់ជាង២០០  និងមាន១០ ប្រទេសចូលរួមដោយមានដាក់តាំងផលិតផល ជាច្រើប្រភេទដូចជា៖ កសិកម្ម ដ្រូនកសិកម្ម ជលផល ផលិតផលចំណីសត្វ បសុពេទ្យ ជីកសិកម្ម ការចិញ្ចឹមសត្វ ផលិតផលឱសថ បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលចំណីអាហារ  សាកលវិទ្យាល័យសុខាភិបាល។

ពិព័រណ៍នេះ រៀបចំឡើងដោយក្រុមហ៊ុន សេវា ឃោសនាពាណិជ្ជកម្ម និងពិព័រណ៍ មិញ វី សហការជាមួយក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9