សិក្ខាសាលា ស្តីពីការរៀបចំក្របខណ្ឌតាមដានវាយតម្លៃ និងរៀនសូត្រ (MEL) នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០២៤-២០២៨
ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៥ ដល់៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានចូលរួមសិក្ខាសាលាក្នុងក្របខណ្ឌនៃកិច្ចសហការរវាង គ.ជ.ប.ជ និងកម្មវិធី ASEAN-ACT ស្តីពីការរៀបចំក្របខណ្ឌតាមដាន វាយតម្លៃ និងរៀនសូត្រ(MEL) នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០២៤-២០២៨ ក្រោមអធិបតីភាពរបស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។
សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង៖
១) ផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅដែលជា MEL និងហេតុអ្វីបានជាវាមានសារៈសំខាន់
២) ពិភាក្សា និងរៀបចំចំណុចលម្អិតនៃក្របខណ្ឌ MEL នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០២៤-២០២៨ ដោយប្រើសេចក្តីព្រាង (Zero Draft) សម្រាប់ធ្វើការណែនាំ
៣) ពិភាក្សា និងបញ្ជាក់កិច្ចដំណើរការប្រមូលរាយការណ៍ និងទិន្នន័យ រួមទាំងផែនការសកម្មភាព ដែលមានចែងនៅក្នុងផ្នែក ឃ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ (ប្រព័ន្ធតាមដាន និងវាយតម្លៃ)។
សូមបញ្ជាក់ថា សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដែលជាសមាជិក គ.ជ.ប.ជ អគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងអង្គការជាដៃគូរ។