Cambodia
ព័ត៌មានលំអិត

Image
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា​ព​ជូនប្រជាពលរដ្ឋ
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងណែនាំ ក្នុងការរៀបចំផែនការងាររបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែម​ ដោយត្រូវយកចិត្តទុកដាក់ថែមទៀត ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញការធ្វើនវានុវត្តការងារ ដោយប្រើប្រព័ន្ធឌីជីថល ដើម្បីជួយពន្លឿនការងារ និងបង្កើនប្រសិទ្ធភាពការអនុវត្តការងារបន្ថែមទៀត។ បន្ថែមពីនេះ នៅតាមអង្គភាពនីមួយៗ ត្រូវបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដោយត្រូវធ្វើការតាមដានកិច្ចការរបស់ខ្លួនឱ្យបានរួចរាល់ដោយស្មារតីទទួលខុសត្រូវ បុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់។

បន្ថែមពីនេះ​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី​ បានគូសរំលឹកបន្ថែុមដោយត្រូវបង្កេីនការប្រុងប្រយ័ត្ន​ និងបន្តយកចិត្តទុកដាក់​លើ៖ ១)ការងារនៅតាមបណ្ដោយព្រំដែន ២) ការប្រឹងប្រែងទប់ស្កាត់ជំងឺគ្រុនឈាមនៅទូទាំងប្រទេស និងតាមតំបន់ព្រំដែន ៣) ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺ ៤)ការពង្រឹងគុណភាព​ និងបង្កេីនសមត្ថភាពឱ្យកាន់តែប្រសើរឡើងជាលំដាប់នៅគ្រប់មូលដ្ឋានសុខាភិបាល និង៥) ប្រព័ន្ធបញ្ជូនអ្នកជំងឺត្រូវរៀបចំឱ្យបានល្អ ទាន់ពេលវេលា មានប្រសិទ្ធភាព ចំគោលដៅ​ ដោយត្រូវទទួលខុសត្រូវទាំងអ្នកបញ្ជូន និងអ្នកទទួល។

ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវមានការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយនូវ ឱសថសាវរន្ត សម្ភារៈបរិក្ខារ គិលានុសង្រ្គោះ និងតាមដាននូវសភាពការណ៍ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីធានាធ្វើយ៉ាងណា ក្នុងការបម្រើសុខាភិបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19