រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងSPESHP និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារវាយតម្លៃការងារមន្ត្រីបង្គោលគម្រោង បានអញ្ជើញចូលរួម និងដឹកនាំសិក្ខាសាលា ស្តីពីការរៀបចំផែនការប្រតិបត្តិ ឆ្នាំ២០២៦ នៃគម្រោង SPESHP។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត Sang Minh Le តំណាងធនាគារពិភពលោក ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោងទទួលបន្ទុកបច្ចេកទេស លោក លោកស្រី ជាមន្រ្តី និងបុគ្គលិកអនុវត្តគម្រោង និងតំណាងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤។