Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ
ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តកំពង់ធំ​៖ ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ​ សុខ​ ជួរ​ ទីប្រឹក្សាក្រសួងសុខាភិបាល​ និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភព ក្នុងពិធីបើវគ្គបណ្តុះបណ្តាល​ស្តីពី សេវាសង្គ្រោះបឋម  សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ​ ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ បានផ្តល់អនុសាសន៍សំខាន់​ៗ មួយចំនួន៖ 

១) ពង្រឹងធនធានមនុស្ស ផ្នែកសេវាសង្គ្រោះបឋម​ សង្គ្រោះបន្ទាន់​ និង​ការបញ្ជូន​ ដេីម្បីឱ្យផ្នែកទាំងនេះកាន់តែប្រសេីរឡេីង​ ស្របតាមគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល 

២) បង្កេីតស្តង់ដាសង្គ្រោះ​តាមក្បូន​ ឬពិធីសារយោងលេី​ Evidence Base-Medicine 

៣) ធ្វើទំនេីបកម្មសម្ភារ​ បរិក្ខារ​ និងប្រព័ន្ធបញ្ជូនដោយមានបទដ្ឋានត្រឹមត្រូវ​ 

៤) គ្រូពេទ្យត្រូវធ្វេីការ​ សហការជាក្រុម​ ពិភាក្សា​ និងចែករំលែកព័ត៌មាន​ ដេីម្បីសុវត្ថិភាព​ ប្រសិទ្ធភាព​ក្នុងការព្យាបាលអ្នកជំងឺ​។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២៥ ដោយធ្វើបទបង្ហាញជាទ្រឹស្ដីចំនួន៣ថ្ងៃ ការអនុវត្តលេីម៉ានីកាំង​ និងការចុះអនុវត្តផ្ទាល់ នៅផ្នែកសង្រ្គោះបន្ទាន់ និងជាមួយរថយន្តគិលានសង្គ្រោះ​ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ​ ចំនួន២ថ្ងៃ មានការដឹកនាំដោយគ្រូឧទ្ទេសថ្នាក់ជាតិ មកពី​ មន្ទីរពេទ្យកាល់ម៉ែត​ មន្ទីរពេទ្យព្រះអង្គឌួង​ មន្ទីរពេទ្យជាតិ​តេជោសន្តិភាព​ និងក្រុមការងារសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប នៃនាយកដ្ឋានមន្ទីរពេទ្យក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា សិក្ខាកាមចូលរួមផ្ទាល់​ជា​ អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី​ ខេត្ត ស្រុក​ ប្រធានបច្ចេកទេស​ លោក​ លោកស្រីវេជ្ជបណ្ឌិត​ លោក​ លោកស្រី​ពី​ ផ្នែកសង្គ្រោះបន្ទាន់​ ផ្នែកសម្ភព​ និងរោគស្ត្រី ផ្នែកជំងឺកុមារ​ ផ្នែកជំងឺទូទៅ​ ដែលអញ្ជើញមកពីខេត្តមណ្ឌលគីរី​ រាជធានីភ្នំពេញ​ និងខេត្តកំពង់ធំ​ សរុបចំនួន ៤៤រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19