Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល( The 5th China-ASEAN Forum on Health Cooperation: Towards a Health Silk Road
ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៥

សាធារណៈរដ្ឋប្រជាមានិតចិន៖ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជេីញទៅចូលរួមកិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល សំដៅឆ្ពោះទៅផ្លូវសូត្រសុខភាព ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង និងទីក្រុងហ្វាងឆឹងហ្គាង នៃខេត្តខ្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ 

ក្នុងកិច្ចប្រជុំ ដែលមានជាវេទិកាធំ និងវេទិការង លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវសន្ទរកថា ក្នុងពេលបើកវេទិការធំ និងវេទិការរងចំនួន២ រួមមាន ៖

១) វេទិកាធំ ប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ គឺជាវេទិកាដែលមានប្រធានបទស្តីពីសុខភាព សម្រាប់ការអភិវឌ្ឍរួម ក្នុងយុគសម័យនៃឌីជីថល

២) វេទិការរងទី១ ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងប្រធានបទស្តីពីការទំនាក់ទំនង និងសហប្រតិបត្តិការចិន-អាស៊ាន លើសុខភាពមាតា និងទារក និង

៣) វេទិការរងទី២ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥   ដែលមានប្រធានបទស្តីពីការទំនាក់ទំនង និងសហប្រតិបត្តិការចិន-អាស៊ាន លើសុវត្ថិភាពចំណីអាហារ។ 

នាការឡេីងថ្លែងសន្ទរកថារបស់លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ និងទទួលបាននូវការស្វាគមន៍ដ៏កក់ក្តៅ ប្រកបដោយកាយវិការគោរព កោតសរសេីរជាមួយនឹងការថ្លែងអំណរគុណជាខ្លាំងពីសមភាគីចិន និងអ្នកចូលរួមនានា។ 

កិច្ចប្រជុំនេះ មានសមាសភាពរូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសនានា ដូចជារដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីសុខាភិបាល គណៈប្រតិភូ នៃបណ្តាប្រទេសអាស៊ាន និងតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសចិន តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសចិន និងអង្គការផ្សេងៗទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19