Cambodia
ព័ត៌មានលំអិត

Image
អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជេីញដាក់ក្រពុំបិណ្ឌផ្កាឈូករំលឹកខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ។ 

សូមជម្រាបជូនថា កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះមានរយៈពេល ៣២ឆ្នាំ។

Image 1
Image 2
Image 3
Image 4