Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម
ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រកម្រិត បរិញ្ញបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ ក្រៅពីគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ គ្រឹះស្ថានឧត្តមសិក្សាឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីសម្រាប់បន្តវេន និងធានាបាននិរន្តរភាពជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម រហូតមានអគារផ្ទាល់ខ្លួនធំទូលាយ។ លទ្ធផលនេះ បានឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះ នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម អភិបាលកិច្ចល្អ និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ ស្របតាមចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ច វប្បធម៌ នយោបាយ ក្នុងបរិបទនៃសហគមន៍អាស៊ាន និងសាកលភាវូបនីយកម្ម។

សូមបញ្ជាក់ផងដែរថា ពិធីប្រគល់សញ្ញាបត្រនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា និងរាជរដ្ឋាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ មន្រ្តីរាជការ និងនិសិ្សតជ័យលាភី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7