Cambodia
ព័ត៌មានលំអិត

Image
ពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ប្រទេសតួគី ឆ្នាំសិក្សា ២០២៥-២០២៦
ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ ប្រទេសតួគី ឆ្នាំសិក្សា ២០២៥-២០២៦។

និស្សិតជ័យលាភីអាហារូបករណ៍ ប្រទេសតួគី មានចំនួន ៥រូប ដែលនឹងត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញវិទ្យាសាស្ត្រនយោបាយ គ្រប់គ្រង និងធុរកិច្ចអន្តរជាតិ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច វិទ្យុទូរទស្សន៍ និងភាពយន្ត និងវិទ្យាសាស្ត្រកុំព្យូទ័រ។

សូមបញ្ជាក់ផងដែរថា ពិធីជួបសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល  អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8