Cambodia
ព័ត៌មានលំអិត

Image
វេទិកាស្តីពី The Supply Chain Leaders Forum (SCLF)២០២៥  នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៥

រដ្ឋធានីហ្សាការតា៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានចូលរួមវេទិកាស្តីពី The Supply Chain Leaders Forum (SCLF) នៅរដ្ឋធានីហ្សាការតា​ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។


វេទិការនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចង្អុលបង្ហាញពីចក្ខុវិស័យពិសេស សម្រាប់ពង្រឹងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ និងឪសថ និងភាពធននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍន៍ជាអាទិភាព ដែលត្រូវផ្តោតជាសំខាន់សម្រាប់ប្រទេសនីមួយៗ ព្រមទាំងការសម្របសម្រួលតម្រង់ទិស និងការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងនៅក្នុងតំបន់។


ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអញ្ជើញចូលរួមជា វាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាអំពី ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការធ្វើអោយប្រសើរឡើងលើការផ្គត់ផ្គង់ និងឌីថលភាវូបនីយកម្មផងដែរ។


ក្នុងកិច្ចប្រជុំពិភាក្សាពិសេសនេះ មានការអញ្ជើញចូលរួមពីបណ្តាប្រទេសចំនួន ២៥ ក្នុងតំបន់អាស៊ី  អាហ្រ្វិក រួមជាមួយជំនាញការនៃដៃគូអភិវឌ្ឍន៍សំខាន់ៗ ដូចជា Gates Foundation, Gavi,  មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ (Global Fund ) គ្រឹះស្ថានហិរញ្ញវត្ថុសកល (GFF) ធនាគារពិភពលោក  និងអង្គការ សំខាន់ៗមួយចំនួនទៀត។

Image 1
Image 2
Image 3
Image 4
Image 5