រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី១៩ ស្តីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ដើម្បីធ្វើបច្ចុប្បន្នភាព ការងារអប់រំសុខភាព លើកកម្ពស់សុខភាព និងកំណត់ផែនការសុខភាពបន្ទាប់។
គោលបំណងចំនួន៥ ក្នុងកិច្ចប្រជុំរួមមាន៖
១) ការធ្វើបទបង្ហាញស្តីពី សម្ភារអប់រំស្តីពីជំងឺកញ្ជ្រឹល ដូចជាសារអប់រំជាសម្លេង សារអប់រំជាផ្ទាំងរូបភាព និងវីដេអូព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពលើសារអប់រំសុខភាព បែបជាសន្លឹកបត់ (Leaflet) ស្តីពីជំងឺរាគរបស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
២) ការធ្វើបច្ចុប្បន្នភាព លើសារអប់រំសុខភាពរបស់នាយកដ្ឋានឱសថ បរិក្ខាពេទ្យ និងគ្រឿងសម្អាង
៣) ការធ្វើបច្ចុប្បន្នភាព លើការងារអប់រំ និងលើកកំពស់សុខភាព របស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
៤) ពិភាក្សាលើការងារស្ពតវីដេអូ ស្តីពីការផ្លាស់ប្តូរឥរិយាបថ នៃការប្រើប្រាស់គ្រឿងស្រវឹង របស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព
៥) ពិភាក្សាលើការងារផ្សេងៗទៀត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីនាយកមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារតាមនាយកដ្ឋាន និងការិយាល័យបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិ។