រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានដឹកនាំកិច្ចប្រជុំលើកទី៥ អាណត្តិទី៥ ដែលរៀបចំឡើងយ៉ាងទៀងទាត់ ប្រចាំត្រីមាស។
អង្គប្រជុំបានពិនិត្យវឌ្ឍនៈភាពការងារ របស់មន្ទីរពេទ្យ រយៈពេលបីខែកន្លងមក ទាំងការងារបម្រើសេវាគ្រប់ផ្នែក នៅក្នុងមន្ទីរពេទ្យ និងការងារសហការ ជួយដល់មន្ទីរពេទ្យសម្ព័នមេត្រីភាព នៅតាមបណ្តាខេត្តទាំង៣ រួមមានកំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ ពិសេសក្នុងកាលៈទេសៈ នៃសង្គ្រាមឈ្លានពាន របស់ថៃមកលើកម្ពុជា។
អង្គប្រជុំក៏បានពិនិត្យមើលអំពីកត្តាប្រឈម និងគម្រោងអភិវឌ្ឍនាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃគុណភាព និងវិសាលភាព នៃសេវាវេជ្ជសាស្រ្ត ក៏ដូចជាសុវត្ថិភាពសម្រាបអ្នកជំងឺគ្រប់រូប។