វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រី Fish Tech GEDSI Master class 2024 សម្រាប់ជំនាញការយុវជននៅកម្ពុជា
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤
ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព យិនឌ័រ ពិការភាព បរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រី និងវិធីសាស្ត្រសាងសង់ប្រកបដោយសុវត្ថិភាពដើម្បីថែរក្សាពូជត្រី បង្កើនផលិតកម្មត្រី និងសំដៅរក្សាបាននូវសន្តិសុខស្បៀងក្នុងសហគមន៍។