Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាការវាយតម្លៃរួមលើការងារផ្តល់ថ្នាំបង្ការ (Brief meeting on Joint Appraisal) នៃគម្រោង Gavi
ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបគណៈប្រតិភូ Gavi មកពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការវាយតម្លៃរួមលើការងារផ្តល់ថ្នាំបង្ការ (Brief meeting on Joint Appraisal) នៃគម្រោង Gavi រៀបចំឡើង នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

គោលបំណងនៃជំនួបពិភាក្សា គឺដើម្បី៖

១. សំដែងការគួរសម និងរៀបរាប់ពីគោលបំណងនៃការវាយតម្លៃរួមលើការងារផ្តល់ថ្នាំបង្ការ

២. វាយតម្លៃរួមនៃថវិកាជំនួយ ពីអង្គការ Gavi ទាំងអស់សម្រាប់ប្រទេសកម្ពុជា 

៣. ពិភាក្សាអំពីការអនុវត្តជំនួយដែលបានអនុម័ត ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2026។

៤. ការណែនាំអំពី HPV MAC (HPV Multi-Age Cohort), CCEOP (Cold Chain Optimization Platform), Rabies និង Rota។

៥. ពិភាក្សា និងសង្ខេបជូនរដ្ឋាភិបាលកម្ពុជា និងដៃគូ លើការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល Gavi អំពីការគាំទ្រដល់កម្ពុជា

៦. ពិភាក្សា និងយល់ព្រមលើវិស័យវិនិយោគជាអាទិភាពសម្រាប់វដ្តនៃការផ្តល់មូលនិធិបន្ទាប់ 

៨. ពិភាក្សាអំពីនិរន្តរភាពហិរញ្ញវត្ថុ

៩. តាមដានលើការរកឃើញសវនកម្ម អនុសាសន៍ និងពិភាក្សាអំពីតួនាទីអ្នកផ្តល់ការធានា (Assurance Provider)។

គួរបញ្ជាក់ជូនផងដែរ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងជានាយកគម្រោង Gavi និងប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងប្រធានគម្រោង Gavi តំណាងនាយកដ្ឋានពាក់ព័ន្ធនានាដូចជា នាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានសុខាភិបាលឌីជីថល ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានារបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ រួមមានអង្គការសុខភាពពិភពលោក អង្គការ UNICEF អង្គការ CHAI  និងអង្គការសង្គមស៊ីវិលដូចជា អង្គការPlan International Cambodia អង្គការ KHANA អង្គការ RHAC និងក្រុមហ៊ុន PWC ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17