រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ លើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបង្ហាញលទ្ធផល និងចែករំលែកបទពិសោធន៍សកម្មភាពកែលម្អគុណភាព របស់មន្ទីរពេទ្យកុមារជាតិ ស្តីពីការអនុវត្តតាមស្តង់ដាទទួលស្គាល់គុណភាពសេវាសុខាភិបាល ដែលមានស្តង់ដា ចំនួន ៣៦៥ ក្នុងនោះមាន ១១ក្រុម។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក ក្រុមការងារលើកកម្ពស់គុណភាព សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ សរុបអ្នកចូលរួមផ្ទាល់ ចំនួន ៣០រូប និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ចំនួន ៤០រូប។