Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិនៃក្រសួងសុខាភិបាល (គ.ថ.ព.វ.ជ.)
ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៩  ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ បានចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

១-ពិនិត្យមើលរបាយការណ៍សង្ខេប របស់ក្រុមការងារនីមួយៗ អំពីវឌ្ឍនភាពនៃការបញ្ចប់ មគ្គុទេសក៍គ្លីនិកចំនួនប្រាំ ( Clinical Practice Guidelines ) និងសេចក្តីណែនាំសំណុំសកម្មភាពបង្រ្គប់ ( CPA Guidelines) 

២-រៀបចំផែនការសកម្មភាព ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យនិងសម្រេច មុនការបោះពុម្ព និងផ្សព្វផ្សាយ

៣-ត្រៀមរៀបចំផែនការសកម្មភាពបន្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ទីប្រឹក្សា មន្ត្រីរាជការក្រសួងសុខាភិបាល ព្រមទាំង លោក លោកស្រីវេជ្ជបណ្ឌិត ដែលជាសមាជិក នៃអនុគណៈកម្មការ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបទាំងចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom មានចំនួន ២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7