Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំខែកញ្ញា ស្តីពីវឌ្ឍនភាព និងលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំស្តី ពីវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ៖ 

១-សួនរុក្ខជាតិឱសថនៅមជ្ឈមណ្ឌលជាតិ ត្រូវបានកែសម្រួលសម្រេចបាន១០០%

២-ក្រុមការងារត្រូវរៀបចំដាក់បំពាក់ស្លាកសម្គាល់រុក្ខជាតិឱសថ នៅមជ្ឈមណ្ឌល និងសួនរុក្ខជាតិឱសថគិរីរម្យ

៣-ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ត្រូវបន្តធ្វើបដិសណ្ឋារកិច្ចជាមួយគណ:ប្រតិភូជាតិ និងអន្តរជាតិពិសេសកម្ពុជា-ចិន ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរឲ្យកាន់តែប្រសើរ ក្នុងវិស័យវេជ្ជសាស្រ្តបុរាណ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ  មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6