Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើការធ្វើបច្ចុប្បន្នភាពស្ថានភាព នៃការប្រើប្រាស់គ្រឿងស្រវឹង បញ្ហាប្រឈម និងជំហានបន្ទាប់
ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើបច្ចុប្បន្នភាពស្ថានភាព នៃការប្រើប្រាស់គ្រឿងស្រវឹង បញ្ហាប្រឈម និងជំហានបន្ទាប់ ដើម្បីគ្រប់គ្រងការប្រើប្រាស់គ្រឿងស្រវឹង រួមចំណែកកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លង និងជំងឺមហារីក។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាន និងមន្ត្រី នៃការិយាល័យបច្ចេកទេសមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព លោក លោកស្រី តំណាងនាយកដ្ឋាននានា នៃក្រសួងសុខាភិបាល ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក និងអង្គការចលនា ដើម្បីសុខភាពកម្ពុជាផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13