រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំ រៀបចំឯកសារណែនាំស្តីពី បែបបទនៃការផ្តល់សេវានៅ កន្លែងផ្តល់សេវាចម្រុះឆ្លើយតប ចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីការរៀបចំកន្លែងផ្តល់សេវាចម្រុះ ឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ (GBV) នៅតាមមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងបានផ្តល់នូវការគោរពអភិក្រម សិទ្ធិមនុស្ស ការធានានូវសុវត្ថិភាព ការរក្សាបាននូវឯកជនភាព ការសម្ងាត់ ជាពិសេសតម្រង់ទិសក្នុងការរៀបចំកន្លែងផ្តល់សេវាចម្រុះ សមស្របតាមគោលនយោបាយវិមជ្ឈកាល និងវិសហមជ្ឈកាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមិនទុកអោយជនណាម្នាក់នៅក្រៅប្រព័ន្ធឡើយ។