Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងដំណោះ​ស្រាយ​បញ្ហាប្រឈម សម្រាប់កម្មវិធី ពិនិត្យស្រាវជ្រាវ និងគ្រប់គ្រង​ជំងឺមហារីកមាត់ស្បូន ដោយប្រើ​ប្រាស់តេស្ត HPV នៅកម្ពុជា (Cervical Cancer Screening and Management using HPV Self-sampling in Cambodia) នៃគម្រោង H-EQIP 2
ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥  លោកជំទាវសាស្ត្រាចារ្យ  អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ច​ប្រជុំ ជាមួយ​ក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM)  ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការកំណត់គោលដៅសកម្មភាព នូវកម្មវិធីពិនិត្យ​ស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយ​ប្រើប្រាស់តេស្ត HPV នៅកម្ពុជា (Cervical Cancer Screening and Management using HPV Self-sampling in Cambodia) ក្រោមគម្រោង​លើកកម្ពស់​គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។

នៅក្នុងកិច្ចប្រជុំ បានពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ សម្រាប់ការចាប់ផ្តើមអនុវត្តកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយប្រើប្រាស់តេស្ត HPV នៅក្នុងចំណោមខេត្តដែលបានជ្រើសរើស​ និងបង្ហាញផែនការសកម្មភាព សម្រាប់ការពិនិត្យរកជំងឺមហារីកមាត់ស្បូន។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី ជាអគ្គនាយករងបច្ចេកទេសសុខាភិបាល ប្រធានមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងនាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខាភិបាលឌីជីថល មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងតំណាងធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងដៃគូហិរញ្ញប្បទាន​ និងក្រុមការងារពាក់ព័ន្ធ នៃគម្រោង H-EQIP 2។

Image 1
Image 2
Image 3
Image 4
Image 5
Image 6