រាជធានីភ្នំពេញ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការអនុវត្តការបញ្រ្ជាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះ ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC 3.0) ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារ ហ៊ែរហ្វៀល បាយ ម៉ារៀត។
សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
- លើកកម្ពស់ការយល់ដឹងរបស់ស្ថាប័ន និងការដាក់បញ្ចូលវិធានការឆ្លើយតបនឹងយេនឌ័រ និងសូចនាករសមិទ្ធកម្មគន្លឹះៗ (KPIs) ព្រមទាំងលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការត្រួតពិនិត្យ ការផ្តល់របាយការណ៍ និងការផ្ទៀងផ្ទាត់ (MRV) ទៅក្នុង NDC 3.0 និងការបន្ស៊ីរាល់ទិដ្ឋភាពយេនឌ័រ នៃការប្រែប្រួលអាកាសធាតុ
- ពង្រឹងកិច្ចសហការជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាព នៅក្នុងចំណោម GMAGS និង CCTWGS ដើម្បីបញ្ចូលអភិក្រមដែលឆ្លើយតបយេនឌ័រ ទៅក្នុងផែនការសកម្មភាព បញ្ជាបយេនឌ័រ (GMAPs) តាមវិស័យ និងតាមក្រសួង-ស្ថាប័ន រួមទាំងការរៀបចំធនធាន និងយន្តការក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ (M&E)។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ១០០រូប ដែលជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារបញ្ជាបយេនឌ័រ (GMAGs) និងក្រុម ការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ (CCTWGs) របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ និងអនុវត្ត NDC 3.0។