Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP Plan) នៃគម្រោង H-EQIP 2
ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥  ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ស្តីពីការពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP Plan)  នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី ២ (H-EQIP 2)។

ក្នុងកិច្ចប្រជុំខាងលើ បានពិភាក្សាពីវឌ្ឍនភាពក្នុងការបញ្ចប់ផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល រួមទាំងបញ្ជីលម្អិត នៃមណ្ឌលសុខភាព ដែលត្រូវធ្វើការជួសជុល និងឧបករណ៍វេជ្ជសាស្រ្ត ព្រមទាំងពិភាក្សាផែនការ និងកាលវិភាគ សម្រាប់ការត្រួតពិនិត្យបរិស្ថាន និងសង្គម (E&S screening)។ 

កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី អគ្គនាយករងបច្ចេកទេសសុខាភិបាល អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ ក្រុមការងារនាយកដ្ឋានការពារសុខភាព តំណាងធនាគារពិភពលោកប្រចាំកម្ពុជា  ដៃគូហិរញ្ញប្បទាន និងក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10