Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី ការអនុវត្តគំនិតផ្តួចផ្តើមសកលឆ្លើយតបចំពោះជំងឺមហារីកសុដន់ នៃគម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ (Global Breast Cancer Initiative Implementation (GBCI) Workshop
ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ បានដឹកនាំសិក្ខាសាលាស្តីពី ការអនុវត្តគំនិតផ្តួចផ្តើមសកលឆ្លើយតបចំពោះជំងឺមហារីកសុដន់ សម្រាប់អនុគម្រោងទី៩ស្តីពី៖ ការសម្របសម្រួល និងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល នៃគម្រោងសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្តល់ជាវេទិកាសហការ សម្រាប់អ្នកជំនាញ ក្នុងការបង្កើតផែនការសកម្មភាពជំងឺមហារីកសុដន់ជាក់លាក់ សម្រាប់ការអនុវត្តប្រកបដោយនិរន្តរភាព នៃក្របខ័ណ្ឌ GBCI ដែលជា WHO-led program បង្កើតឡើងដើម្បីដោះស្រាយបន្ទុកសកល នៃជំងឺមហារីកសុដន់។ ការបង្កើតផែនការសកម្មភាពជំងឺមហារីកសុដន់ សម្រាប់ទីរាជធានីភ្នំពេញនេះ ស្របតាមសសរស្តម្ភទាំង៣ (3 Pillars Framework) និងសូចនាករការអនុវត្តសំខាន់ៗ (Key Performance indicators) ដែលបង្ហាញពីយុទ្ធសាស្ត្រអនុវត្តជំងឺមហារីកសុដន់ ដែលមានភាពពេញលេញ។

សិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ដោយទទួលបាននូវធាតុចូល សំខាន់ៗចំនួនពីភាគីពាក់ព័ន្ធ ដែលគាំទ្រដល់ការកំណត់បញ្ហាប្រឈម និងការរៀបចំផែនការសកម្មភាពជំងឺមហារីកសុដន់។ ជំហានបន្ទាប់ គឺការរៀបចំសេចក្តីព្រៀងផែនការសកម្មភាព សម្រាប់គ្រប់គ្រងជំងឺមហារីកសុដន់។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរពេទ្យថ្នាក់ជាតិ មូលដ្ឋានសុខាភិបាលឯកជន និងអង្គការជាដៃគូ ដែលបានអញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ជាពិសេសអង្គការ City Cancer Challenge ដែលបានគាំទ្រក្រសួងសុខាភិបាលទាំងថវិការ និងបច្ចេកទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10