Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃបេសកកម្មគាំទ្របច្ចេកទេស (Technical Mission) របស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)
ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃបេសកកម្មគាំទ្របច្ចេកទេស (Technical Mission) របស់គម្រោង H-EQIP 2 ដែលបានបំពេញដោយក្រុមបេសកកម្មគាំទ្របច្ចេកទេស នៃធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Rianna L. Mohammed, Cluster lead and Task Team Leader of H-EQIP 2 ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ។

គោលបំណង នៃកិច្ចប្រជុំ៖

- ពិនិត្យលទ្ធផលការងារដែលក្រុមបេសកកម្មបានរកឃើញ 

- ពិនិត្យចំណុចដែលត្រូវឯកភាព និងចំណុចដែលត្រូវកែសម្រួល ឬបំពេញបន្ថែម ទៅលើសកម្មភាពការងារទាំងអស់ក្នុងគម្រោង 

- ពិភាក្សារកដំណោះស្រាយនូវបញ្ហាប្រឈមនានា 

- កំណត់សកម្មភាព និងកាលបរិច្ឆេទ ដែលត្រូវអនុវត្តបន្ត 

- ផុ្តល់ការជំរុញដល់ការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា

ជាលទ្ធផលរួម ក្រុមការងារបេសកកម្ម នៃធនាគារពិភពលោក បានរកឃើញថា គម្រោងមានវឌ្ឍនភាព និងបានសម្រេចតាមលទ្ធផលច្រើន តាមដែលបានឯកភាពគ្នានាពេលកន្លងមក។

ក្នុងនោះដែរ សកម្មភាពមួយចំនួនបានសម្រេច និងមួយចំនួនទៀត កំពុងវិវត្តទៅមុខជាបន្តបន្ទាប់ ដោយបញ្ហាប្រឈមមួយចំនួនធំត្រូវបានដោះស្រាយ ព្រមទាំងបានកំណត់ទិសដៅសម្រាប់ជំហានបន្ទាប់ ដើម្បីជំរុញការងារឱ្យបានកាន់តែល្អប្រសើរ  និងសម្រេចតាមផែនការដែលបានគ្រោងទុក។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍រួមមាន៖ World Bank, DFAT, GFF, KfW ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16