Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាផ្សព្វផ្សាយស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០
ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្នុងគោលបំណងផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ ឆ្នាំ២០៣០ ការពង្រឹងសមត្ថភាព និងការចែករំលែកព័ត៌មាន ដល់មន្ត្រីបង្គោលតាមវិស័យ GMS ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលាខាងលើ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្ម និងស្ថាប័នស្រាវជ្រាវចក្ខុវិស័យអាស៊ី ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5